អ្នកខ្លះឃើញគេមានបាន ចង់បានដូចគេដែរ ប៉ុន្តែមិនដែលឃើញខំប្រឹងរកទេ។ អ្នកណាក៏ចង់កើតមកមានស្រាប់ដែរ ប៉ុន្តែបើកើតមកក្រក៏យើងកែប្រែអ្វីមិនបានដែរ ដូច្នេះមានតែខំរក ហើយសន្សំប្រាក់យកទៅវិនយោគ ទោះតិចក្តី ច្រើនក្តី។
យើងឃើញគេសប្បាយចាយលុយ យើងក៏ចង់ចាយបែបនោះដែរ ប៉ុន្តែយើងគួរតែគិតគូឲ្យបានឆ្ងាយបន្តិចចំពោះការគ្រប់គ្រងហិរញវត្ថុផ្តាល់ខ្លួន។
កុំចាយតាមគេ ចាយមើលហោប៉ៅខ្លួនឯង។
មិនមែនឲ្យឈប់ចាយលុយ ហើយសន្សំទាំងអស់នោះទេ តែគួរណារកវិធីសាស្រ្តបង្កើនទ្រព្យឲ្យមានលំហូរសិន (cash flow) សឹមចាយបែបធូរៗ។
នេះនិយាយប្រាប់ខ្លួនឯងផងដែរទេ បើមានខ្លួនក៏យកខ្លះទៅ។ 😂😂😂