Change your perspective | try new things

ធ្វើរឿងដដែលៗរាល់ថ្ងៃ ហើយគិត និងធ្វើអ្វីតាមគេតាមឯង ព្រោះវាមិនធ្វើឲ្យយើងមានសម្ពាធខ្លាំង។ ទូទៅយើងតែងខ្លាចធ្វើអ្វីដែលថ្មី ព្រោះខ្លាចថាធ្វើមិនបានល្អ ហើយណាមួយខ្ជិលធ្វើតែម្តង។ ខ្ជិលរៀនរបស់ថ្មី ព្រោះហត់ចិត្ត។

សុំនិយាយបែបមិនវាយប្រហារមួយ។ មនុស្សចាស់ៗមួយចំនួន មិនបានព្យាយាមយល់ពីក្មេងៗទេ។ គាត់តែងគិតថា ខ្លួនឯងធ្វើអ្វីក៏ត្រូវ។ ជួនកាលការដែលគាត់ធ្វើហ្នឹង វាត្រូវមែន តែត្រូវកាលពីគាត់នៅក្មេង ហើយគំនិតខ្លះដែលត្រូវ ឬមិនត្រូវពីមុន វាអាចនឹងបញ្ច្រាសវិញ។ បើនិយាយឲ្យអស់ទៅ ក្មេងៗខ្លះក៏ក្បាលរឹងដែរ ហើយគិតថាខ្លួនក្មេងទាន់សម័យ ធ្វើអ្វីក៏ត្រូវ ដោយមិនស្តាប់អ្នកដទៃ។

ចឹងគួរគិតបែបណាវិញ?

ឈឺក្បាលណាស់។ អ្នកសរសេរហ្នឹង គិតថាខ្លួនត្រូវដែរមែន?

ចុះអ្នកវិញ គិតម៉េច?

Published by

Unknown's avatar

meanithnopnem

Maybe it is time I told my stories.

Leave a comment