[QUICK READ]
ស្រឡាញ់ខ្លួនឯង គិតគូរខ្លួនឯងមិនយើងគិតពីអ្នកដទៃ។ ជួយគេជារឿងល្អ ប៉ុន្តែ ជួយគេអស់ពីខ្លួន ហើយមកដេកចាំជំនួយវិញ គឺជារឿងគួរជៀសវាងបំផុត។ ចូរកុំឲ្យខ្លួនធ្លាក់ក្នុងរណ្តៅនេះ។
ការដែលស្រឡាញ់ខ្លួនឯង មិនមែនជារឿងដែលខុសនោះទេ។ ផ្ទុយទៅវិញ វាគឺជាអ្វីដែលមនុស្សគ្រប់រូបគួរតែធ្វើ។ មនុសមួយចំនួន តែងតែយកអាសារអ្នកនៅជុំវិញខ្លួយ ហើយភ្លេចមើលថែរខ្លួនឯង។ វាមិនខុសនោះទេ បើយើងចង់ជួយគេ តែយ៉ាងណាមិញ បើយើងគិតឲ្យអស់ទៅ តាមពុទ្ធសាសនាក្តី តាមវិទ្យាសាស្ត្រក្តី ដើម្បីឲ្យយើងបន្តជួយគេបាន លុះត្រាតែយើងជួយខ្លួនឯងសិន ព្រោះបើយើងដួល នោះយើងនឹងមិនអាចជួយគេបានទៀតនោះទេ។
ក៏ប៉ុន្តែ អ្នកខ្លះស្រឡាញ់ខ្លួនឯងលើស ក៏ជ្រុលទៅធ្វើបាបអ្នកផ្សេង ដើម្បីឲ្យខ្លួនឯងបានខ្ពង់ខ្ពស់។ នេះមិនមែនស្រឡាញ់ខ្លួនឯងនោះទេ គេហៅថាលោភ។
សរុបមកវិញ ធ្វើអីក៏ធ្វើទៅឲ្យតែធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ប៉ុន្តែព្យាយាមធ្វើយ៉ាងណាកុំជិះជាន់អ្នកដទៃ ព្រោះគេក៏ចង់រស់ដែរ។
គិតយ៉ាណាដែរ?
Follow me on IG: @meanithnopnem